សប្តាហ៍ទី១ នៃខែកញ្ញា មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង ៥ម៉ឺននាក់

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ សប្តាហ៍ទី១ នៃខែកញ្ញា មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង ៥ម៉ឺននាក់ (ភ្នំពេញ)៖ ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃទី៤-៥) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៥១,០៤២ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តកំពត៖ ២៣,៧៨៧ នាក់ * ខេត្តកែប៖ ៤,៩៥៥ នាក់ * រាជធានីភ្នំពេញ៖ ៤,១៩០ នាក់ * ខេត្តសៀមរាប៖ ៤,០៤៣ នាក់ * ខេត្តតាកែវ៖ ៣,៧០២ នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១នេះ បើទោះបីចំនួនភ្ញៀវសរុបនៅមិនទាន់មានចំនួនច្រើននៅឡើយ។ …

សប្តាហ៍ទី១ នៃខែកញ្ញា មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង ៥ម៉ឺននាក់ Read More »

រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់នូវការបិទខ្ទប់

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវី-១៩​ ដែលជាមេរោគបំលែងខ្លូនថ្មី ប្រភេទដែលតា (Delta)។​ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចដាក់ចេញ និងបន្តអនុវត្តនូវ “ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេសរយះពេល ២១ ថ្ងៃចាប់តាំងពីថ្ងៃ ២៩ ខែកក្កដា រហូតដល់ថ្ងៃ ១៩ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តជាបន្តបន្ទាន់ ព្រមៗគ្នានៅទូទាំងប្រទេសក្នុងយុទ្ឋនាការនេះ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជារួមដោយសារការអនុវត្តដ៏តឹងរឹងនូវយុទ្ឋនាការពង្រឹងវិធានការប្រយុទ្ឋ និងទុបស្កាត់ជំងឺកូវីដ-១៩​ នៅទូទាំងប្រទេសរយះពេល ២១ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ឋផលវីជ្ជមាន ដោយបានជួយដល់ការគ្រប់គ្រង និងការពន្យាពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ-១៩​ ប្រភេទដែលតា (Delta)។ ជាក់ស្តែង ការវិវត្តន៍សភាពការណ៍ក្នុងរយះពេលពីរសប្តាហ៍ចុងក្រោយ បង្ហាញថាអត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ និងអត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ក៏ដូចជាអត្រាអ្នកស្លាប់ដោយសារជំងឺនេះមាននិន្នាការថេរ ហើយទន្ទឹមនឹងនេះអត្រាអ្នកជាសះស្បើយមានការកើនឡើង បើទោះបីជាមានមេរោគប្រភេទដែលតា (Delta)។ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ការអនុវត្តន៍“ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី១៩ …

រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់នូវការបិទខ្ទប់ Read More »

ផ្សារចុងសប្តាហ៍ខេត្តកែប

ផ្សារចុងសប្តាហ៍ខេត្តកែប ម្បីជួយជម្រុញផលិតផលក្នុងស្រុក និងជួយលើកម្ពស់ជីវភាពប្រជាកសិករនៅក្នុងខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកែបបានរៀបចំផ្សារចុងសប្តាហ៍ខេត្តកែប ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវចូលមាត់សមុទ្រ ទល់មុខសាលាខេត្តកែប។​ សូមចូលរួមគាំទ្រនិងលើកស្ទួយផលិតផលក្នុងស្រុកដើម្បីបង្កើនទីផ្សារលក់ដល់កសិករ។ ប្រភព៖  មន្ទីរពាណិជ្ជកម្មខេត្តកែប      

ខេត្តកែបត្រូវបានគេទទួលស្គាល់ថាជាឋានសួគ៌លម្ហែ

កែបគឺជាខេត្តមួយដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានស្ថានភាពផ្ទៃដីជាដំបន់ភ្នំ សតំបន់មាត់សមុទ្រ និងកោះ បង្កើតបានជាទេសភាពស្រស់បំព្រងនិងខ្យល់បរិសុទ្ធគួរជាទីមនោរម្យ។ កែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជាពីព្រោះវាសំបូរទៅដោយរម្យនីយដ្ឋានធម្មជាតិសំបូរបែបដូចជាឧទ្យានជាតិកែប ឆ្នេរកែប សួនមេអំបៅ និងព្រៃកោងកាង ជាពិសេសកោះទន្សាយគឺជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ខេត្តកែបដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ ដែលមានវាលខ្សាច់សពីធម្មជាតិ បងប្អូនអាចងូតទឹកសមុទ្រ និងជិះទូកស្ទូចត្រីកម្សាន្តសប្បាយ។ ទន្ទឹមនឹងនេះខេត្តកែបសំបូរគ្រឿងសមុទ្រឆ្ងាញ់ៗស្រស់ៗនិងមានតម្លៃសមរម្យ ជាពិសេសគឺក្តាមសមុទ្រ។ រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល ស្ថិតនៅចំងាយតែ៥០០ម៉ែត្រប៉ុណ្ណោះពីផ្សារក្តាម និង ១គីឡូម៉ែត្រពីឆ្នេរកែបដ៏ស្រស់ស្អាត។ វីដេអូនេះផលិតដោយ មន្ទីរទេសចរណ៍ខេត្តកែប https://www.facebook.com/100011169099036/videos/pcb.1392376891144601/1392449101137380

រដ្ឋបាលខេត្តកែបបានដាក់កំណត់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យអនុវត្តវិធានការសុខាភិបាលក្នុងភូមិសាស្ត្រខេត្តកែប

ដោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅតែបន្តកើនឡើង។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តនិងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការស្រាវជ្រាវកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់និងសំដៅកាត់ដាច់ខ្សែរយៈចំលងចូលក្នុងសហគមន៍រដ្ឋបាលខេត្តកែបបានដាក់កំណត់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីក្រៅខេត្តក្នុងភូមិសាស្ត្រខេត្តកែបរយៈពេល ១ ខែចាប់ពីថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២១ ចំនួន ៣ទីតាំង រួមមាន៖ ទីតាំងទី ២៖ លើដងផ្លូវលេខ ៣៣ ត្រង់ចំណុចក្បែររោងចក្រពូចិន (ព្រំប្រទល់រវាង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ជាមួយស្រុកកំពង់ត្រាច ខេត្តកំពត)។ ទីតាំងទី ២៖ លើដងផ្លូវខេត្តលេខ ១៣៣២ ត្រង់ចំណុចក្បែរស្ពានដែក  (ព្រំប្រទល់រវាងឃុំអង្គោល ស្រកដំណាក់ចង្អើរជាមួយស្រុកកំពង់ត្រាច ខេត្តកំពត)។ ទីតាំងទី ៣៖ លើដងផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចប្រសព្វក្បែរផ្លូវចូលវត្តកំពង់នង់ ព្រំប្រទល់រវាងសង្កាត់អូរក្រសារ ក្រុងកែបជាមួយស្រុកទឹកឈូ ខេត្តកំពត)។

Covid-19

ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីរងចាំស្វាគមន៍ភ្ងៀវទេសចរទាំងអស់ដែលបានធ្វើការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ19រួចរាល់

ផាសុខភាព និងសុវត្ថិភាពរបស់ភ្ងៀវគឺជារឿងដែលចំបងសម្រាប់ រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល។ ពួកយើងតែងតែយកចិត្តទុកដាក់គិតគូអំពីភ្ងៀវទាំងអស់ដែលបានមកស្នាក់នៅសណ្ឋាគាររបស់យើងខ្ញុំ។ បុគ្គលិករបស់ពួកយើងទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមការរណែនាំរបស់ក្រសួងសុខាភិបាលអំពីរបៀបការពារនិងទប់ស្កាត់ជម្ងឺកូវីដ19។ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីរងចាំស្វាគមន៍ភ្ងៀវទេសចរទាំងអស់ដែលបានធ្វើការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ19រួចរាល់។ សូមបងប្អូនបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល ក្រុងកែប យើងខ្ញុំនិងរៀបចំជូនការស្នាក់នៅ ពេញក្នុងអំឡុងនៃយុទ្ធនាការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃ

រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល ក្រុងកែប ខេត្តកែប យើងខ្ញុំ សូមចូលរួមចំណែក យ៉ាងពេញទំហឹង នូវរាល់ការប្រយុទ្ធប្រឆាំង ដើម្បីទប់ស្កាត់ នៃជំងឺឆ្លងជាសកល កូវីត19 នេះ។ យោងតាមអនុសាសន៏និងសេចក្ដីណែនាំ ដ៏ថ្លៃថ្លានិងប្រកបដោយព្រហ្មវិហារធម៌គិតគូរ បំផុត របស់សម្ដេចតេជោរ ក្នុងការពន្លឿននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស អោយបានគ្រប់ៗគ្នានិងឆាប់រហ័ស លោកត្រូវបន្ថែមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះទៅជួយគ្រប់ខេត្ត&រាជធានី។ រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល ប្រចាំក្រុងកែប ខេត្តកែប សូមគោរពជំរាបជូន ដល់លោកអភិបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តកែប រីស្សត យើងខ្ញុំនិងរៀបចំជូនការស្នាក់នៅ ពេញក្នុងអំឡុងនៃយុទ្ធនាការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃនេះ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចុះទៅបំពេញបេសកកម្មខេត្តកែប រហូតដល់បញ្ចប់ការចាក់ជូនប្រជាពលរដ្ឋអស់ជាស្ថាពរ។ រួមគ្នាកំចាត់បណ្ដេញCovid19&ដើម្បីសេដ្ឋកិច្ចយើងងើបឡើងវិញ និងសំបូរសប្បាយ

ប្រវត្តិនៃក្រុងកែប

កែបគឺជាខេត្តមួយដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលហ៊ុំព័ទ្ធទៅដោយភ្នំនិងសមុទ្រ។ ក្រុងកែបត្រូវបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង។តាមការតំណាលតៗគ្នាថា ឈ្មោះទីក្រុងកែបនេះ បានក្លាយពីពាក្យបារាំង ឡឺកាប (Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ជាដីដុះលយទៅក្នុងសមុទ្រ។ ខេត្តកែបមានផ្ទៃដីប្រមាណជា ៣៣៦គីឡូម៉ែត្រការេ និងមានប្រជាជនចំនួន ៤០២៨០ នាក់។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នាសម័យ សង្គមរាស្ត្រនិយមរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ ខេត្តនេះសំបូរទៅដោយរម្យនីយដ្ឋានធម្មជាតិសំបូរបែបដូចជាឧទ្យានជាតិកែប ឆ្នេរកែប សួនមេអំបៅ និងព្រៃកោងកាង ជាពិសេសកោះទន្សាយគឺជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ខេត្តកែបដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ ដែលមានវាលខ្សាច់សពីធម្មជាតិ។ ក្រៅពីនេះក៏មានប្រជុំកោះ និងកូនកោះតូចៗជាច្រើនទៀតដូចជា កោះកុក កោះត្បាល់ កោះពោធិ៍ កោះម៉ាកប្រាង កោះម៉ាតាយ កោះសារ៉ាង កោះសេះ កោះស្ងួត កោះស្វាយ កោះស្វាយព្រៃ កោះហាលត្រី កោះអង្គ្រង និងកោះខ្ទះជាដើម។